August 10, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-10-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAរំឭកអនុស្សាវរីយ៍ខេត្តមណ្ឌលគិរី-រតនគិរី ដែលបង្កើតឡើងដោយលោកសេនាប្រមុខលន់នល់។បឹងយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី។ទឹកជ្រោះប៊ូស្រា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ភ្នំប្រុស-ភ្នំស្រី ស្រុកកំពង់សៀម ខេត្តកំពង់ចាម។២–នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១៣០ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិនរកឃើញប្រាសាទដែលគ្រូធ្មប់ឲ្យអារក្ខយកទៅតម្កល់ឯទ្វីបអាហ្វ្រិក ហើយប្រើកលល្បិចមាយាស្រី្តរបស់ម្ចាស់ក្សត្រីបាឌ្រុលប៊ូឌួរ សម្លាប់ធ្មប់អាហ្វ្រិកកំណាចនោះដោយថ្នាំពុលលាយសុរា។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «គំនុំ ២០ ឆ្នាំ» ច្រៀងដោយស៊ីនស៊ីសាមុតរំឭកអំពីសោកនាដកម្មសម័យយួនយៀកមិញ។៤–នាទី «ពីនេះពីនោះ»ជ័យជំនះក្នុងការបោះឆ្នោតនៅតែមិនមែនជ័យជំនះលើទឹកចិត្តខ្មែរដែលនៅតែជឿថាហ៊ុនម៉ាណែតជាកូនយួន។រឿងកំប្លែងស្ងួត ចំណងជើងដូចមានក្នុងរូបស្រេចហើយ ដែលជាល្បិចកាត់តសម្លេងយ៉ាងចំណាន ស្ដាប់ទៅឮដូចឳនិងកូនក្រៅខោជេរគ្នាវក់វីព្រោះតែចរិតបាតផ្សារពូកែជេរម៉ែគេឯងរបស់អាខ្វាង។ចំណុចដែលត្រូវច្របាច់សង្កត់ ១០៨ ដង គឺត្រង់ប្លោកនោម (Bladder) ៕