August 6, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-06-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» ដែលថ្ងៃនេះសូមជូនភាគទី ១ នៃបទសន្ទនាស្ដីពី «សាសនាជី» និងគ្រូទាំង ៥ របស់ខ្មែរ មាន មេ បា តា ព្រះ ចៅ។ ២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យ ថ្ងៃនេះសូមជូនវគ្គទី ១២៩ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន និង ចង្កៀងទិព្វ ដល់ត្រង់អាឡាឌិនត្រូវតស៊ូនឹងគ្រូធ្មប់ពីអាហ្វ្រិកដែលត្រឡប់មកដណ្ដើមយកចង្កៀងទិព្វទៅវិញ។ ៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនបទ «អាវយ័ន្តកេរម៉ែ» របស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុត។ ៤–នាទី «ពីនេះពីនោះ» នៅស្រុកខ្មែរ យួនវាគ្រប់គ្រងស្អីៗអស់ហើយតាំងពីធ្វើលិខិតឆ្លងដែនក៏ធ្ើនៅព្រៃនគរដែរ។ កូនផ្ទះលោកប្រធានឱកសឿមនៅបុរីអង្គរសាងជិតរួចហើយ។ លោកអតីតប្រធានឈរបង្ហាញសមិទ្ធិថ្មីបុរីអង្គរ៖ អិចស្កាវ៉ាទ័រ តុបតែងរួចហើយ។ សានសុវិទ្យនៅ Rhine Falls (?) ដោយមាន ប្រាសាទ Laufen នៅពីក្រោយ។ រូបថតកាលពីឆ្នាំ ២០១២ អនុស្សាវរីយ៍សម័យមុន។ កំពុងស្ដាប់លោកប្រធានពន្យល់ពីទឹកធ្លាក់ទន្លេ Rhine នៅប្រទេសស្វិសកាលពី ១១ ឆ្នាំមុន។ Rhine Falls នៅស្វិស ជាទឹកធ្លាក់ធំជាងគេនៅអឺរ៉ុបមាន Laufen Castle ឋិតនៅពីខាងក្រោយ។ ទេសភាពដ័ល្អស្អាតមួយមុមទៀតនៃ Rhine Falls និងប្រាសាទ Schloss Laufen ប្រទេសស្វិស។