August 1, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-01-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «ធម្មកថា» ដោយព្រះតេជគុណ ធម្មប្បិយោ រីមចាន់រ៉ា។ ថ្ងៃនេះសូមជូនភាគបន្តនៃការពន្យល់អំពីជំនឿស្ដីពីឥទ្ធិឫទ្ធិរបស់ការសូត្រព្រះបរិត្ត។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក David Chandler និងឯកសាររបស់លោក Adhémard Leclère ។ វគ្គទី ២៥ ៖ យួនក្រោយឈ្នះទ័ពសៀមរបស់ពញាបឌិនតេជោនៅកម្ពុជាក្រោមបានបង្ខំឲ្យខ្មែរឈប់ស្លៀកចងក្បិន ឲ្យពាក់អាវផាយ និងទុកសក់វែង។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៩ អានដោយសានសុវិទ្យ ។ ៤–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនចម្រៀងឈ្មោះ «The Power Of Love» តែងនិងច្រៀងដោយសិល្បការិនីអាមេរិកែន Jennifer Rush កាលពីឆ្នាំ ១៩៨៤ ។ ៥–នាទី «ពីនេះពី័នោះ» កុំសូវជឿការស្ទង់មតិខ្លាំងពេក… ស្ទង់លើកចុងក្រោយសប្ដាហ៍មុន Trump ៥០% ទល់ Biden ៥០% ។ ផ្ទះអន្ទិតតយឲ្យម្ដាយឳពុកនៅធ្វើចម្ការឳឡឹក។ ដាំស្រូវ ឳឡឹក ត្រសក់ ត្រឡាច ល្ពៅ លើដីបុរីអង្គរ។ ឳឡឹក ១ លក់តម្លៃពី ១ ទៅ ៥ ដុល្លារ។