July 30, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/07-30-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» ដែលថ្ងៃនេះសូមជូនភាគទី ៣ គឺភាគបញ្ចប់ នៃសម្ភាសន៍របស់លោកសំបូរិន្ទជាមួយលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ ស្ដីពីមេៗ ខ្មែរក្រហមដែលលោកស្គាល់។ ២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យ ថ្ងៃនេះសូមជូនវគ្គទី ១២៧ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន និង ចង្កៀងទិព្វ ដល់ត្រង់អាឡាឌិនលើកជំនូនផ្លូវការទៅថ្វាយព្រះបិតាម្ចាស់ក្សត្រីបាឌ្រូលប៊ូឌួរ។ ៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនបទ «ស្ទឹងឈាម»របស់អ្នកចម្រៀងស្នេហាជាតិ លោកកុយវណ្ណានៅស្រុកបារាំង។ ៤–នាទី «ពីនេះពីនោះ» តើខ្មែរអ្នកជាអាចសាមគ្គីជាមួយពួកបក្សដែលមេបានប្រកាសហើយថាមានយួននៅលើក្បាលទេ? បក្សកូនស្រីថាក់ស៊ិននឹងដឹកនាំការបង្កើតរដ្ឋាភិបាលបើបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនជាប់ឆ្នោត តែថាក់ស៊ិនថាមិនត្រឡប់ចូលស្រុកថ្ងៃ ១០ សីហាទេ។ មេដឹកនាំបក្សឈានមុខសៀមនៅសង្ឃឹមតំណែងនាយករដ្ឋមន្ត្រីតែនៅរឹងរឿងផ្សាស់ប្ដូរមាត្រា១១២ស្ដីពីប្រមាថព្រះចេស្ដា។ Mega Millions ថ្ងៃអង្គាររង្វាន់ធំ ១ ពាន់ ៥០ លានដុល្លារ! ជួយផ្ទៀងខ្ញុំផង! បើត្រូវបុរីអង្គរបានលុយសាងសង់ហើយ! ជាងយើងកែសម្រួល Bulldozer បុរីអង្គរ។ ចង់បានឡានដឹក-ចាក់អាចម៍បំណះ second-hand ក៏បាន៕