១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ១៧ និយាយពីល្បិចយួនប្រើខ្មែរក្រហមឲ្យបង្កើតក្រុមយុវជនអតីតខ្ញុំគេសម្រាប់សម្លាប់ចៅហ្វាយចាស់របស់ខ្លួន​ និងឧក្រិដ្ឋកម្មរបស់យួនលាក់ខ្លួនមកលើពលរដ្ឋខ្មែរផ្សេងទៀត។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ 2 ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រភេទជនបទ ឬ ស្រុកស្រែរបស់អាមេរិកដែលគេហៅថា Country Music មួយបទឈ្មោះ «Sunday Morning Coming Down» តែងដោយ Kris Kristopherson និងច្រៀងដោយ Johny Cash និង​ ​Kris Kristopherson កាលពីឆ្នាំ ១៩៧៨ ។
៤–នាទី «ពីនេះពីនោះ» 
ដល់ថ្ងៃពុះអំណាចចែកគ្នាវាហើយ បងប្អូន!
ខ្មែរចាំស្វាគមន៍ផ្ទះអណ្ដែតទឹកយួនហូរចូលមកពេញស្រុកទេសទៅចុះ!
ថាក់ស៊ិនអន្ទះសាចង់ត្រឡប់មកស្រុកសៀមវិញ -​កូនស្រីថានឹងមកនៅថ្ងៃ ១០​ សីហា។
មិនដឹងជឿការស្ទង់មតិរបស់អ្នកណាទេ។
បើបោះឆ្នោតថ្ងៃនេះ ត្រាំឈ្នះ ៥៥% ទល់នឹង ៣៤% តែនៅរដ្ឋខ្លះដូចជា Michigan តាជោនាំមុខ​ ៤៨% ​ទល់នឹង ​៤២% ៕