July 24, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/07-24-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយ និងអានវគ្គទី ១៦ ជូនស្ដាប់ដោយសានសុវិទ្យ ។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដោយលោកជាតិហង្សា នៃរដ្ឋមិនីសូតា ក្រោយបោះឆ្នោតនៅនគររំដួលតែងតែមានបាតុកម្មបណ្ដេញហ៊ុនសែន។ ៣–នាទី «តន្ត្រី» សូមជូនបទនិពន្ធថ្មីពីនីកូ។ ជាចម្រៀងសម្រាប់អ្នកដែលមិនព្រមចុះចាញ់ចំពោះព្រហ្មលិខិត ព្រោះគេដឹងថាដរាបណាគេនៅមានក្តីសង្ឃឹម ថ្ងៃណាមួយគេនឹងបានទទួលជោគជ័យ។ បទភ្លេងនិពន្ធដោយ ផលវឌ្ឍនះ រីឯទំនុកច្រៀងដោយ winnie ។ ៤–នាទី «ពីនេះពីនោះ» ខ្មែរនៅបារាំងនៅបែលហ្ស៊ិកធ្វើបាតុកម្មនៅក្រុងប៉ារីសប្រឆាំងលទ្ធផលការបោះឆ្នោតក្លែងបន្លំនៅនគររំដួល។ Trump មានផ្លូវបានត្រឡប់មកវិមានសទេ? អាចនឹងមាន ឬអាចនឹងអត់ព្រោះពួកប្រឆាំងគាត់គ្មានហេតុផលសោះ។ អភិបាលរដ្ឋ CA Gavin Newsom អាចជាគូប្រជែងរបស់ Trump នៅខែវិច្ឆិកា ២០២៤។ ការពារជម្ងឺបេះដូង & ស្ត្រូកដោយវីតាមីន & Supplements៕