July 23, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/07-23-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» ដែលថ្ងៃនេះសូមជូនភាគទី ២ នៃសម្ភាសន៍របស់លោកសំបូរិន្ទជាមួយលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ ស្ដីពីមេៗ ខ្មែរក្រហមដែលលោកស្គាល់ ហើយឲ្យដឹងថាខ្មែរគ្រប់ទិសទីសម័យនោះចាត់ទុកលោកសឺងង៉ុកថាញ់ជាកំពូលវីរបុរសជាតិ។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យថ្ងៃនេះសូមជូនវគ្គទី ១២៥ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន និង ចង្កៀងទិព្វ ដល់ត្រង់អារក្ខជួយការពារមិនឲ្យម្ចាស់ក្សត្រីផ្សំដំណេកនឹងកូនមហាឧបរាជបាន។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «Unstoppable» របស់អ្នកចម្រៀងនិងអ្នកនិពន្ធបទភ្លេងជនជាតិអូស្ត្រាលីឈ្មោះ Sia Furler ដែលចាត់ទុកថាជាភ្លេងជាតិរបស់នារីភេទដែលសព្វថ្ងៃគ្មានអ្វីទប់ស្កាត់បានឡើយ។៤–នាទី «ពីនេះពីនោះ»«Pita Limjaroenrat» នៃប្រទេសកម្ពុជា ឈ្នះឆ្នោត តើនឹងបានអង្គុយកៅអីនាយករដ្ឋមន្ត្រីទេ?ស្ទង់មតិលើកចុងក្រោយ Trump បានការគាំទ្រ 50.8 % នាំមុខ Desantis ជាង ៣០ ពិន្ទុ៕