July 21, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/07-21-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយ វគ្គទី ១៥ និយាយពីល្បិចយួនប្រើខ្មែរឲ្យសម្លាប់ខ្មែរដោយឲ្យធ្វើពលកម្មធ្ងន់ធ្ងរគ្មានអាហារគ្រប់គ្រាន់ ឬ ដោយយកទៅបាញ់ចោល កាប់នឹងផ្គាក់ ឬសំពងនឹងដងចប។ ២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ ១ ។ ៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនចម្រៀងកាលពីឆ្នាំ ២០០៨ របស់ Mariah Carey ឈ្មោះ «Touch My Body» ដែលកំពុងតែល្បីខ្លាំងព្រោះនាងយកបទនេះមករាំថត TikTok… ជាមួយកូនស្រីភ្លោះដែលបានពីប្ដីដើមគឺ Nick Cannon ហើយដែលលះលែងគ្នាតាំងពីឆ្នាំ ២០១៦។ ៤–នាទី «ពីនេះពីនោះ» ថ្ងៃអាទិត្យ ខានស្អែកនិមន្ត-អញ្ជើញទៅបោះឆ្នោត! លោកសមរង្ស៊ីស្នើឲ្យអ្នកគាំទ្របក្សសង្គ្រោះជាតិនិងភ្លើងទៀនទៅគូសសន្លឹកឆ្នោតចោលថ្ងៃ ២៣ កក្កដា ២០២៣ នេះ។ លោកគ្រូសានសុជាក្នុងឋានៈជាទីប្រឹក្សាជាន់ខ្ពស់អាចជួយសង្គ្រោះអាខ្វាងមិនឲ្យធ្លាក់នរក៕