១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA

ខ្មែរក្រហមអនុវត្តទ្រឹស្ដី «ដកស្មៅដកឲ្យអស់ទាំងឫស»
សម្លាប់ខ្មាំងសម្លាប់ឲ្យអស់ទាំងធំទាំងតូច។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិន​ឲ្យម្ដាយទៅសុំធីតារបស់ស៊ុលតង់ឲ្យខ្លួន។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងឈ្មោះ Arabian Nights ច្រៀងដោយ Will Smith ក្នុងកុនរឿង Aladdin ​និងចង្កៀងទិព្វ។
៤–នាទី «ពីនេះពីនោះ»
មេបក្ស Move Forward លែងបានយល់សប្តិថាអាចក្លាយជានាយករដ្ឋមន្ត្រីសៀមហើយ។
ប្រទេស NATO vs ប្រទេស BRICS
Putin ប្រាប់ប្រធានាធិបតី Cyril Ramaphosa ថាមិនហ៊ានមកអាហ្វ្រិកខាងត្បូងទេខ្លាចត្រូវចាប់បញ្ជូនឲ្យ ICC ៕