១–នាទី «ធម្មកថា» ថ្ងៃនេះសូមជូនធម្មទេសនាអធិប្បាយអំពីពុទ្ធទំនាយ​និង​ពុទ្ធព្យាករណ៍ដោយព្រះតេជគុណរីមចាន់រ៉ា។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ២៣ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៧ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អនុស្សាវរីយ៍សេកសក»​របស់លោកស៊ីនស៊ីសាមុតច្រៀងដោយលោក​បឺតសម្រេចដែលអះអាងថាជាកូនម្នាក់ដែលអធិរាជសម្លេងមាសបានបោះបង់ចោល។
៥–នាទី «ពីនេះពី័នោះ»
ឱកាសចុងក្រោយសម្រាប់កម្លោះភិឋានដែលនឹងបានធ្វើជានាយករដ្ឋមន្ត្រីសៀមថ្ងៃ ១៩​ កក្កដា​ ២០២៣។
សៀមបើរើសមេពេកប្រយ័ត្នបានបងជ្រូកប្រាវិត វ៉ុងស៊ុវ៉ាន់ តិចថាមិនតឿន!
ភ្លើងឆេះព្រៃឧទ្យានខេត្ត British Columbia, Canada, បញ្ជូនផ្សែងនិងធូលីផេះគ្របដណ្ដប់ក្រុងជាច្រើននៅអាមេរិក។
អ៊ុយក្រែន & រុស្ស៊ីឈ្លោះគ្នាដល់ថ្នាក់បំផ្លាញស្រូវអង្ករគ្នាហើយនៅថ្ងៃ ទី ៥១០ នៃសង្គ្រាម។
យើងនឹងផ្ដើមជីកស្រះ បឹង បារាយណ៍បុរីអង្គរភ្លាមពេលបានពែរមី៕