១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​ដោយថ្ងៃនេះលោកសានសុវិទ្យនឹងអាន​វគ្គទី ១៣ ​ជូនស្ដាប់៖
គេនាំគ្នាស្រែកថា​ «ជយោ! បក្សកុម្មុយនីស្តកម្ពុជា ដ៏រុងរឿង!!!» សុទ្ធតែពួកអាឆ្កួត ។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
ថ្ងៃនេះសូមជូនអត្ថបទរបស់លោកអ៊ុមហាក់នៅរដ្ឋកាលីដែលលោកនិពន្ធតាំងពីសម័យ​បោះឆ្នោត​ឆ្នាំ ​២០១៣ ​ស្ដីពីវិធីរំដោះប្រទេសជាតិ​តាមបែបបដិវត្តន៍ពណ៌នៅប្រទេសអារ៉ាប់​ដូចជា​ស៊ីរី លីប៊ី ជាដើម។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»​
សូមជូនចម្រៀងចូលឆ្នាំថ្មី មួយបទរបស់ខេម ឈ្មោះ «ស្រឡាញ់មេម៉ាយ»​ ។
៤–នាទី «ពីនេះពីនោះ» 
តេជគុណអង្គនេះរីះគន់មេដឹកនាំបក្សប្រឆាំងរឿងគូសបង្ខូចសន្លឹកឆ្នោតខុស​ឬ​ត្រូវ?
អ្នកនាំពាក្យគ.ជ.ប. ថានឹងចេញច្បាប់ដាក់ទោសអ្នកញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត​មិនទាក់ទងនឹងអ្នកបំផ្លាញសន្លឹកឆ្នោតនោះទេ ៕