July 13, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/07-13-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAKhmer Rouge ក្រោមបញ្ជារបស់អង្គការ បង្ខំខ្មែរឲ្យធ្វើការដើម្បីសួនរួមខ្លះរហូតដល់ស្លាប់ ។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យ ។សូមជូនវគ្គទី ១២២ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិនវក់ស្នេហ៍ម្ចាស់ក្សត្រីបាឌ្រូលប៊ូឌួរ ។៣–នាទី «តន្ត្រី» ប្រចាំថ្ងៃសូមជូនចម្រៀងប្រភេទ Latin Pop គឺតន្ត្រីប្រជាប្រិយនៃប្រទេសនិយាយភាសាអេស្ប៉ាញ៉ុលនិងព័រទុយហ្គេ នៅអាមេរិកខាងត្បូង ឈ្មោះ «La Isla Bonita» ដែលប្រែថា «កោះស្អាត» ច្រៀងដោយ Madonna កាលពីឆ្នាំ ១៩៨៦ ។៤–នាទី «ពីនេះពីនោះ»មេបក្សប្រឆាំងសៀមមិនព្រមចាញ់ ប្រកាសថានឹងរកយុទ្ធវិធីថ្មីដើម្បីគាបយកសម្លេងពីព្រឺទ្ធសមាជិកនៅ ការបោះឆ្នោតជុំទី ២ ។ចម្រៀងមួយបទឈ្មោះ សុំឆ្នោតសំពះឈ្នះឆ្នោតសំពងនិពន្ធទំនុកដោយកវី វិមាន សុវណ្ណភក្ដី និងច្រៀងដោយលោក សៀង សុផល ។វិធីគូសសន្លឹកឆ្នោតបដិសេធការបោះឆ្នោតអយុត្តិធម៌ ។