July 4, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/07-04-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ធម្មកថា» សម្ដែងដោយតេជគុណលោកតាស៊ុច ខ្មែរប៊ុរីរុាំ ឬបុរីរម្យ ស្ដីពីធាតុខុសគ្នារវាងអ្នកមាននិងអ្នកក្រ ។លោកតាស៊ុចថាខ្មែរពូកែផឹកណាស់ស្រវឹងច្រៀងចាបយំល្វើយៗ វាស់ព្រឹក ។២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ២១ ។៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៥ អានដោយសានសុវិទ្យ ។៤–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនភ្លេងកន្ទ្រឹមល្បីល្បាញដោយសារលោកតាស៊ុចជួយផ្សាយឈ្មោះ «ចាបយំល្វើយៗ» ច្រៀងដោយលោកចាន់មករា ។៥–នាទី «ពីនេះពី័នោះ»ជយោថ្ងៃបុណ្យឯករាជ្យ ៤ កក្កដាអាមេរិកាំង!!!! ថ្ងៃនេះគ្មាន «ពីនេះពីនោះ» ទេ សុំឈបមួយថ្ងៃ ៕