១–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ានៅបារាំង លោកណនហ៊ីនៅបែលហ្ស៊ិក និង លោកប៊ុនឆននៅហុល្លង់​​ ស្ដីពីការបោះឆ្នោតថ្ងៃ ២៣​ កក្កដា ​២០២៣ និងដំណោះស្រាយបញ្ហាកម្ពុជាឲ្យរួចពីកណ្ដាប់ដៃយួននិងអាយ៉ង ។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានជូនស្ដាប់ដោយសានសុវិទ្យ​ ។
សូមជូនវគ្គទី ១០៖ អង្គការបណ្ដេញខ្មែរ​ចេញពីក្រុងបាត់ដំបងឲ្យអស់នៅថ្ងៃ ២៣ ​មេសា ​១៩៧៥ ។
៣–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
លោកជំរាបថា៖ ហ៊ុនសែនបន្ទោសស្ដេច​សីហនុ​និង​លោក​លន់នល់​ថាបណ្ដោយឲ្យកោះខ្មែរធ្លាក់ទៅក្នុងកណ្ដាប់ដៃយួនក្នុងសុន្ទរកថា ​៥ ​ម៉ោងនៅរដ្ឋសភាកាលពីឆ្នាំ ២០១២ ទាំងដែលការពិតគឺហ៊ុនសែនខ្លួនឯងជាអ្នកស៊ីញេលើកកោះត្រល់ កោះក្រចកសេះឲ្យចៅហ្វាយយួនរបស់វាតាំងពីទសវត្សឆ្នាំ ១៩៨០ ។
៣–នាទី «តន្ត្រី»
សូមជូនបទ San Francisco (Be Sure to Wear Flowers in Your Hair) ច្រៀងដោយ Scott McKenzie កាលពីឆ្នាំ ១៩៦៧ ។
ស្ពាន​«ទ្វារមាស» (Golden Gate) របស់ San Francisco ។
កាលណោះមានតែការតវ៉ាប្រឆាំងសង្គ្រាម ច្រៀងរាំសប្បាយក្រោមពាក្យស្លោកថា ​«ធ្វើកូន…កុំធ្វើសង្គ្រាម!»
តែសព្វថ្ងៃនេះ San Francisco និងនិងក្រុងនៃរដ្ឋកាលីភាគច្រើនត្រូវបណ្ដោយឲ្យរខេករខាក ពោរ​ពេញទៅដោយពួកមនុស្សអនាថា ។ គួរឲ្យស្ដាយ ។
៤–នាទី «ពីនេះពីនោះ»
រុស្ស៊ីនិងប្រទេសរណប​ជួបប្រជុំជាមួយប្រទេស​ណេតូ ក្រោយសហភាពសូវៀតរលំរលាយ​ ១៩៩១