July 2, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/07-02-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ានៅបារាំង ណនហ៊ីនៅបែលហ្ស៊ិក និង ប៊ុនឆននៅហុល្លង់ ស្ដីពីការបោះឆ្នោតថ្ងៃ ២៣ កក្កដា ២០២៣ តើគេអាចចាត់ទុកថាជាការបោះឆ្នោតយុត្តិធម៌និងត្រឹមត្រូវបានឬទេ ។២–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទដែលសម្ភាសលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់និយាយអំពីព្រលឹងឬអត្តសញ្ញាណជាតិខ្មែរ តំណាងឲ្យដោយប្រាសាទមេបូន (មេបុណ្យ) នៅកណ្ដាលបារាយណ៍ទឹកថ្លា មានជំនឿលើសាសនា៥ គឺមេ-បា-តា-ព្រះ-ចៅ និងមានសត្វក្រពើ និងនាងគង្ហីងជានិមិត្តរូប ។៣–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យ ។សូមជូនវគ្គទី ១១៩ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលជាភាគបន្តនៃរឿង អាឡាឌិន និង ចង្កៀងទិព្វ ។៤–នាទី «តន្ត្រី» ប្រចាំថ្ងៃស្ដាប់ចម្រៀងតែងនិងច្រៀងឆ្លងឆ្លើយតបតនឹងចម្រៀងCPP និងពាក្យជេរប្រមុខរដ្ឋាភិបាលឡឺកឺ របស់អ្នកស្រីសមសុខា ។៥–នាទី «ពីនេះពីនោះ»បារាំងតវ៉ាប៉ូលិសសម្លាប់ក្មេងប្រុសដើមកំណើត Algérien ។Macron ពង្រាយប៉ូលិស ៤ ម៉ឺននាក់ទប់ទល់បាតុករ ។ពួកបះបោរដុតក្រុងសាហាវជាងកាលពីឆ្នាំ ២០០៥ ។សួរថា Trump នឹងឈ្នះទេនៅឆ្នាំ ២០២៤ ?