June 24, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/06-24-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី “ធម្មកថា” របស់ភិក្ខុរីមចាន់រ៉ា ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិការឿងក្នុងពុទ្ធសាសនាផ្សេងៗ ។២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតាថ្ងៃនេះលោកសូមលើកយកវគ្គទី ៧ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» មកអានជូនលោកអ្នកនាងស្ដាប់ ។៣–នាទី «តន្ត្រី»សូមជូនចម្រៀងមនោសញ្ចេតនា១បទឈ្មោះ «ស្រលាញ់អូនដល់កាន់ឈើច្រត់» ច្រៀងដោយជ័យ សុវ៉ាត តាមដោយ «ស្រលាញ់បងដល់កាន់ឈើច្រត់»ច្រៀងដោយ ចែម ស្រីល័ក្ខ ។៤–នាទី «ពីនេះពីនោះ»ធ្វើសង្គ្រាមជាង១ឆ្នាំនៅ អ៊ុយក្រែន ទាហានរុស្ស៊ីស្លាប់រាប់សិបម៉ឺននាក់ ។តំណាងរាស្ត្របក្សសាធារណរដ្ឋដេញដោលលោក John Durham ពីរឿងពាក្យចោទប្រកាន់បង្ខូចឈ្មោះថារុស្ស៊ីជួយត្រាំឲ្យឈ្នះឆ្នោតឆ្នាំ ២០១៦ ។នៅថ្ងៃ ១៣កក្កដាទើបដឹងថាអ្នកណានឹងមកជានាយករដ្ឋមន្ត្រីថៃ៖ កូនស្រី ថាក់ស៊ិន? ប្រធានបក្សឈានមុខភិថា លិមចារើនរ៉ាត់? លោកតាទូ ប្រាយុត ចាន់អូឆា ៕