១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ៥ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
២–នាទី «បទសម្ភាសន៍របស់លោកថាច់ពីយ៉ា» សូមជូនវគ្គទី ២ នៃការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីយួនយៀកមិញ យៀកកុង​និង​យៀកណាមខាងជើង ហើយនិងពាក្យសន្យាថានឹងវ៉ៃយកវៀតណាមខាងត្បូងថ្វាយសម្ដេចសីហនុ តែសីហនុបែរជាជួយយួនខាងជើងនិងយួនខាងត្បូងឲ្យរួបរួមគ្នាទោវិញ ។
៣–នាទី «ខ្មែរអើយក្រោកឡើង» 
ដែលថ្ងៃនេះខ្ញុំសុំលើកយកអត្ថបទខ្មែរ​អើយក្រោកឡើងពីឆ្នាំ ២០១៧ របស់លោកជាតិហង្សានៃរដ្ឋមីនីសូតា យកមកផ្សាយ ស្ដីពីនយោបាយយួនឈ្នះរបស់ពួកអាតិរច្ឆានក្បត់ជាតិដែលមិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ​២៣ ​តុលា​ ១៩៩១ ។
៤–នាទី «តន្ត្រី»
សូមជូនចម្រៀងសៀមលាយខ្មែរមួយបទឈ្មោះ «ក្រមុំកម្ពុជា»​ច្រៀងដោយ កញ្ញា​សាលី ខនិដ្ឋា ស្ដីពីប្រុសសៀមមកបាត់ដំបងជួបក្រមុំខ្មែរជាន់ក្បាលទូកផ្លាតជើងធ្លាក់ទឹក។
៥–នាទី «ពីនេះពីនោះ»
Jack Smith ស្មាក្ដីក្រុង Miami​ ដែលស្អប់ Trump ដូចលាមក ហើយមិនខ្លាច​នឹងបដឹងកាត់ទោសអតីតប្រធានាធិបតី ទាំងទទឹងទិស ។
តើកម្លោះ Pita Limjaroenrat នឹងបានធ្វើជានាយករដ្ឋមន្ត្រីថៃទី ៣០ ដែរឬអត់​បើមានឧបសគ្គច្រើនបែបហ្នឹង?