១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៤០-៤១ ។
២–នាទី «បទសម្ភាសន៍លោកថាច់ពីយ៉ា» សូមជូនការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីយួនយៀកមិញ យៀកកុង​និង​យៀកណាមខាងជើង ហើយនិងពាក្យសន្យាថានឹងវ៉ៃយកវៀតណាមខាងត្បូងថ្វាយសម្ដេចសីហនុ តែសីហនុបែរជាជួយយួនខាងជើងនិងយួនខាងត្បូងឲ្យរួបរួមគ្នាទោវិញ ។
៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១១៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។
៤–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងស្នេហា ១ បទឈ្មោះ «សុបិនស្នេហ៍បុណ្យភូមិ» ច្រៀងដោយ កេសរ​​ និង​ កៃ ។
៥–នាទី «ពីនេះពីនោះ»

ថ្ងៃនេះសូមស្ដាប់លោកគ្រូសានសុជានិយាយពីរឿងកង្វះសាមគ្គីធម៌ក្នុងចំណោមខ្មែរ ៖

ស្ដាប់លោកគ្រូសានសុជា​អតីតភិក្ខុវិជរប្បញ្ញោ​និយាយពីអនាគតស្រុកខ្មែរ​ដែលបើខ្មែរមិនកែប្រែទេច្បាស់ជាវិនាស ៕