June 5, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/06-05-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទីសៀវភៅ រឿង “អង្គការជានរណា?” និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយ និងអានវគ្គទី ៣ ជូនស្ដាប់ដោយសានសុវិទ្យ ។២–នាទី «សន្ទនាតុមូល» សូមជូនវគ្គទី ២ នៃ ការសួរ-ឆ្លើយ រវាងលោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ២នាក់គឺលោកណនហ៊ីនៅប្រទេសបែលហ្ស៊ិកនិងលោកប៊ុនឆននៅប្រទេសហុល្លង់ ស្ដីពីភាពខុសគ្នារវាង “សម្ដេចឪ” នឹង “សម្ដេចពុក” ។៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះយើងខ្ញុំសុំលើកយកអត្ថបទខ្មែរអើយក្រោកឡើងពីឆ្នាំ ២០១៨ របស់លោកជាតិហង្សានៃរដ្ឋមីនីសូតា យកមកផ្សាយ ព្រោះនៅឆ្នាំនោះក៏ដូចជាឆ្នាំនេះដែរ គឺជិតដល់ពេលបោះឆ្នោត ហើយកាលណោះអាខ្វាងវាថាវាស្ដាយដែលមិនបានសម្លាប់ពួកមេដឹកនាំបក្សប្រឆាំងកាលពីចុងឆ្នាំ ២០១៣ ឬដើមឆ្នាំ ២០១៤!៤–នាទី «តន្ត្រី»សូមជូនបទ Despacito (យឺតៗ) ជាភាសាព័រទុយហ្គេច្រៀងដោយអ្នកចម្រៀងកូរ៉េខាងត្បូងឈ្មោះ Yoyomi ។៥–នាទី «ពីនេះពីនោះ»ដំណាំខ្លះនៅបុរីអង្គរ ។ក្រោមដំបូលសាលាពហុប្រយោជន៍ ០៦០៣២៣ ។ជប់លៀងក្រោយការងារនៅបុរីអង្គរ ។សំណង់ដែលត្រូវបង្ហើយ ៕