May 30, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-30-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី “ធម្មកថា” របស់អតីតព្រះគុណម្ចាស់សានសុជាដែលឥឡូវសឹកជាអន្ទិតទៅហើយ ស្ដីពីអំណះអំណាងថាស្រីល្អច្រើនខ្សត់ប្ដី ។២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក David Chandler និងឯកសាររបស់លោក Adhémard Leclère–ភាគ ១៦ ។៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥១ អានដោយសានសុវិទ្យ ។៤–នាទី «តន្ត្រី»សូមជូនចម្រៀងសម័យសង្គមរាស្ត្រនិយមរបស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុតមួយបទឈ្មោះ «ចំប៉ីសៀមរាប» ។៥–នាទី «ពីនេះពី័នោះ»ធម្មិកជីះសេះសដៃកាន់ដាវជួយបញ្ចេញយោបល់ពីវិធីធ្វើបុណ្យបែបមានប្រយោជន៍ ។ធម្មិកព្រហ្មស្នើកាត់បន្ថយពេលធ្វើពិធីសាសនាដោយសូត្រតែភាសាខ្មែរមិនបាច់បាលី ។