May 29, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-29-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទីសៀវភៅ រឿង “អង្គការជានរណា?” និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយ និងអានជូនស្ដាប់ដោយសានសុវិទ្យ ។តំណែងរូបថតប្រាប់ស្រាប់ហើយថានរណាជាមេ នរណាជាកោយ ។២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះខ្ញុំសុំលើកយកអត្ថបទខ្មែរក្រោកពីឆ្នាំ ២០១៧ យកមកផ្សាយព្រោះលោកជាតិហង្សាមានបញ្ហាសុខភាព។ ដោយនៅឆ្នាំនោះក៏ដូចឆ្នាំនេះដែរគឺជិតដល់ពេលបោះឆ្នោត ហ៊ុនសែនបានសម្លុតគម្រាមនិងចាត់វិធានការនានាក្នុងបំណងធ្វើឲ្យបក្សប្រឆាំងមានការលំបាកក្នុងការប្រជែងនឹងបក្សអសិរពិសរបស់ហ៊ុនសែន ។ឧត្តមសេនីយ៍ ប៉ុយ ស៊ីអូង នៃកងទ័ពប៉ាថេតលាវ ធ្លាប់និយាយថា៖ បោះឆ្នោតនៅកម្ពុជាគឺជាល្បែងថ្ពិនភ្នែកកណ្ដាលថ្ងៃត្រង់របស់ហ៊ុនសែន ព្រោះអ្នករៀបចំការបោះឆ្នោតជាពួកវា អ្នករាប់សន្លឹកឆ្នោតក៏ពួកវា អ្នកប្រកាសលទ្ធផលឆ្នោតក៏ពួកវាទៀត បើដូច្នេះតើមានបក្សអស្ចារ្យពីណាទៅដែលអាចយកឈ្នះពួកវាបាន?៣–នាទី «តន្ត្រី»សូមជូនភ្លេងកន្ទ្រឹមមួយបទឈ្មោះ «ខ្យល់បក់ល្ហៀកៗ» កូតទ្រនិងច្រៀងដោយ យ៉តរុ័ក ខូកណាសាម ខេត្តសុរិន្ទ ។៤–នាទី «ពីនេះពីនោះ»ស្ដាប់អ្នកដឹងរឿងនិយាយពីស្ថានការណ៍ក្នុងនគររំដួលក្រោមអំណាចល្បងខ្វាងនិងអាបងច្បងឬ អាទ្រីកូនយួន ៕