May 27, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-27-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ធម្មកថា» របស់ព្រះគុណម្ចាស់សានសុជានៃវត្តមណីរតនារាមក្រុងពោធិ៍សាត់ប្រៀបធៀបជីវិតទៅនឹងល្ខោន (តេជគុណសានសុជាសឹកជាគ្រហស្តហើយ តែកាលដែលព្រះអង្គទេសន៍រឿងនេះ លោកនៅបួសនៅឡើយ) ។២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតាថ្ងៃនេះនឹងលើកយកវគ្គទី ៣ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» មកអានជូនស្ដាប់ ។៣–នាទី «តន្ត្រី»សូមជូនចម្រៀងប្រភេទភ្លេងជនបទអាមេរិកាំងឈ្មោះ The Ring of Fire និពន្ធដោយអនាគតភរិយារបស់ Johny Cash ឈ្មោះ June Carter និង songwriter/producer Merle Kilgore ហើយច្រៀងដោយ Johny Cash កាលពីឆ្នាំ១៩៦៤ ។៤–នាទី «ពីនេះពីនោះ»ខ្មែរអាមេរិកតវ៉ាការចាប់បញ្ជូនប្ដីនិងកូនគេទៅស្រុកខ្មែរវិញខណៈដែលខ្មែរស្នេហាជាតិសុំអាមេរិកបណ្ដេញពួកប្រូ-ស៊ីភីភីទៅនៅជាមួយអាសម្ដេចពុករលួយវិញ ៕