May 21, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-21-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោកដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់នៅប្រទេសបារាំងកាលពីឆ្នាំ ២០០៧ ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៣៤-៣៥ ។ ២–នាទី «សន្ទនាតុមូល» សូមជូនវគ្គទី ១ នៃ ការសួរ-ឆ្លើយ រវាងលោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ២នាក់គឺលោកណនហ៊ីនៅប្រទេសបែលហ្ស៊ិកនិងលោកប៊ុនឆននៅប្រទេសហុល្លង់ ស្ដីពីការបោះឆ្នោតថ្ងៃ ២៣ កក្កដាខាងមុខនិងតួនាទីខ្មែរក្នុង-ខ្មែរក្រៅ ក្នុងការកម្ចាត់អាណានិគមនិយមយួនសម័យថ្មីនៅកម្ពុជា។ ៣–នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១០៧ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ៤–នាទី «តន្ត្រី» ប្រចាំថ្ងៃ សូមជូនចម្រៀងកន្ទ្រឹមអ្នកស្រុកសុរិន្ទ ១ បទឈ្មោះ «ស្រណោះភ្នំរូង» ច្រៀងដោយ โก้ ภานุพงษ์ (កូ ផានុផុង) ។ ៥–នាទី «ពីនេះពីនោះ» បុស្បុកបុរីអង្គរនៅរង់ចាំជាង ។ ខ្ទមចៅហ្វាយគុយនឹងត្រូវសម្ពោធនៅថ្ងៃ ៣ មិថុនា ។ ពលកម្មស្ម័គ្រចិត្តនៅបុរីអង្គរ ។ លាហើយសិក្ខាបទ! សឹកបាត់! នៅទីបំផុត បានឱបម្ដាយដូចចិត្តប្រាថ្នា…