១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គបញ្ចប់ជំពូក ៩ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។
ឋានសួគ៌ឋាននរកនៅលើជញ្ជាំងថែវអង្គរវត្ត ។
យមរាជគង់លើខ្នងក្របីគ្រប់គ្រងឋាននរក ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គបញ្ចប់​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការសុំចុះចូលជាមួយបក្សប្រជាជនដោយ​បញ្ញវន្តមួយចំនួន​និង​បញ្ហាជាអាយុជីវិតជាតិផ្សេងៗទៀត។
៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងជូនទស្សនៈផ្សេងៗដែលជាប់ទាក់ទងទៅនឹងការរៀបចំការបោះឆ្នោតអាណត្តិទី​៦​កន្លងមកដើម្បីជាការតឿនសតិខ្មែរយើងថាបោះឆ្នោត​១០០​ដង​ក៏ចាញ់ពួករបបតិរច្ឆានទាំង​១០០​ដង​មានឧទាហរណ៍ដូចការបោះឆ្នោតលើកទី ៥​និង​ទី ៦​មុននេះ ។
ឧត្តមសេនីយ៍ ប៉ុយ ស៊ីអូង នៃកងទ័ពប៉ាថេតលាវ ធ្លាប់និយាយថា៖ បោះឆ្នោតនៅកម្ពុជាគឺជាល្បែងថ្ពិនភ្នែកកណ្ដាលថ្ងៃត្រង់របស់ហ៊ុនសែន ព្រោះអ្នករៀបចំការបោះឆ្នោតកជាពួកវា​ អ្នករាប់សម្លឹកឆ្នោតក៏ពួកវា អ្នកប្រកាសលទ្ធផលក៏ពួកវាទៀត តើមានបក្សអស្ចារ្យពីណាអាចយកឈ្នះពួកវាបាន?
៤–នាទី «តន្ត្រី»
បទ «ឱផ្ការំចេក»​ច្រៀងដោយ ខ្មែរខ្នងភ្នំ ចេនសាយចៃ និង​ឃុងឃុយ ។
៥–នាទី «ពីនេះពីនោះ»
Pita Limchareunrat ប្រធានបក្សឈានមុខ ដែលបានទទួលអាសនៈច្រៀនជាងគេ​កំពុងផ្សំផ្គុំជាមួយបក្សដទៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះរបស់ថៃ ។
Paetongtarn ឬអ៊ុងអ៊ិង កូនស្រី​ថាក់សិន​នឹងចាប់ដៃ បក្សឈានមុខបង្កើតរដ្ឋាភិបាលចម្រុះ?
បុរីអង្គរបានត្រាក់ទ័រជីកដីសម្រាប់ជីកស្រះ យកដីពូនភ្នំហើយ!