១–នាទី «ធម្មកថា» របស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់អធិប្បាយបកស្រាយអំពីការប្រព្រឹត្តរបស់អ្នកបួសពាក់ព័ន្ធនឹងបច្ច័យ ដែលមិនមានន័យថា​លុយ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ១ ​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការសុំចុះចូលជាមួយបក្សប្រជាជនដោយ​បញ្ញវន្តមួយចំនួន​និង​បញ្ហាជាអាយុជីវិតជាតិផ្សេងៗទៀត។
៣–នាទី «ទស្សនៈអ្នកនិពន្ធ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota។
ថ្ងៃនេះនឹងលើកយកសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនស្ដាប់ ។
មហាគ្រោះថ្នាក់ជាតិខ្មែរ ដោយ​ទៀង ណារិទ្ធ
៤–នាទី «តន្ត្រី»
សូមជូនចម្រៀងកាដង់ថ្មីឈ្មោះ​ «រាំឡក» ច្រៀងដោយ ល្អហួស​ម្ចាស់ក្សត្រីតូច នរោត្តម ​ជេនណា ។
៥–នាទី «ពីនេះពីនោះ»
ស្ដាប់ហ៊ុនសែនស្រែកសម្លុតបំភ័យអ្នកគាំទ្របក្សភ្លើងទៀន ។
ខ្មែរ-អាមេរិកតវ៉ាប្រឆាំងបំណងចៅហ្វាយក្រុង Lowell, MA ចងសម្ព័ន្ធភាពជាក្រុងភ្លោះជាមួយបាត់ដំបង​ ៕