១–នាទីសៀវភៅ «អាស្បូវ» របស់បណ្ឌិត​អាំងជូលាន
សូមជូនជំពូក ៩ នៃរឿង«អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន ដែលនិយាយពីផ្ទាំងរូបចម្លាក់វែងនៅអង្គរវត្ត​មានរូបសូរ្យវរ្ម័នបញ្ចុះពល ។
រួមទាំងទាហានសៀម​ (ស្យាំកុក) ​និងពលមកពីល្វោជាដើម។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH​
ថ្ងៃនេះសូមជូនប្រវត្តិលោកចៅហ្វាយគុយដែលព្រមពលីជីវិតដើម្បីភាពគង់វង់នៃទំនៀមទម្លាប់ប្រំខ្មែរក្រោយយួនបានច្បាមយកព្រះត្រពាំងនិងខេត្តដទៃទៀតរបស់កម្ពុជា។ អត្ថបទសម្លេងមួយនេះវិទ្យុយើងបានយកមកផ្សព្វផ្សាយម្ដងហើយកាលពីឆ្នាំ ២០១៣ ។
នាទី «តន្ត្រី»​ ប្រចាំថ្ងៃ​​​​

សូមជូនចម្រៀងស្នេហាជាតិសម័យសង្គ្រាមឈ្លានពានរបស់យួនមកលើកម្ពុជាឈ្មោះ«ផ្ការីកលើមេឃ» ​ច្រៀងដោយអ្នកស្រី រស់ សេរីសទ្ធា ដែលក៏ជាទាហានលោតឆ័ត្រយោង​សម័យសាធារណរដ្ឋខ្មែរ ១៩៧០-៧៥ នោះផងដែរ» ។

៤–នាទី «ពីនេះពីនោះ»
សភាតំណាងរាស្ត្រអាមេរិកថាមានភស្តុតាងប្ដឹងចូបៃដឹននិងគ្រួសារពីបទស៊ីសំណូកហើយផ្ទេរប្រាក់ចូលបញ្ជីធនាការរាប់សិបលានដុល្លារ។
អ្នកកាសែតនិង​មេធាវី អះអាងថាសភាអាចស៊ើបអង្កេតករណីគ្រួសារបៃដឹនលាងលុយកខ្វក់បាន ។
គេថា​ប៉ីប៉ីលីត្រូវអ្នកនយោបាយក្រពើបោក៕