10Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៣ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបហ៊ុនសែនដែលបានប្រើគ្រប់មធ្យោបាយគំរក់ក្នុងការរំលាយគណបក្សប្រឆាំងតាំងពី FUNCINPEC រហូតដល់បក្សភ្លើងទៀនបច្ចុប្បន្ន។ ៣–នាទី «តន្ត្រី» ជូនចម្រៀងមួយបទឈ្មោះ «មន្តស្នេហ៍វីយូឡុង» ច្រៀងដោយកញ្ញាចំរើនសុភ័ក្ត្រ។ ៤–នាទី «ពីនេះពីនោះ

09Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២២-២៣ ។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងសម័យសាធារណរដ្ឋខ្មែរឈ្មោះ «វាចាអ្នកស្នេហាជាតិ» ច្រៀងដោយអ្នកចម្រៀងសម័យសង្គម​លោក​មាស​ហុកសេង ។ ៤–នាទី «ពីនេះពីនោះ»

08Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីជំនឿផ្ដេសផ្ដាសដែលអ្នកនៅវត្តមានអាចារ្យនិងសង្ឃមិនជួយតម្រង់ផ្លូវញាតិញោមដែលមានទុក្ខ​បែរជានាំឲ្យពួកគាត់ដើរខុសផ្លូវដោយធ្វើពុទ្ធពាណិជ្ជយកកម្រៃពីពួកគាត់ទៅវិញ វគ្គទី ១ ។ ២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពអស់សង្ឃឹមរបស់សាធារណរដ្ឋខ្មែរ​នៅឆ្នាំ ១៩៧៣​ ពេលដែលអាមេរិកចាប់ផ្ដើមដកទ័ពចេញពីឥណ្ឌូចិនក្រោយចុះកិច្ចព្រមព្រៀងបញ្ចប់អន្តរាគមន៍រយ៖ពេល ​១២​ ឆ្នាំនៅវៀតណាមខាងត្បូង ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ “The House Of The Rising Sun” សម្ដែងដោយវង់ The Animals ឬ ពួកអាតិរច្ឆានRead More…

07Apr/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 07.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ២ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ៣Read More…

06Apr/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 06.04.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលឆ្នាំថោះនេះ ចូលឆ្នាំនៅថ្ងៃទី ១៤ វារៈវ័នបតថ្ងៃទី ១៥ និង​វារៈឡើងស៍កថ្ងៃទី ១៦ ​មេសា ។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទីRead More…

05Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 05.04.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទី ១១​ គឺទៅយកផ្លែប៉ោមមាសរបស់អាទីទេពដែល Hesperides កូនស្រីយក្ស Titan Atlas​ ជាអ្នកចាំរក្សា ​។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ៣ ។ ៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងសម័យសង្គមរាស្ត្រនិយមឈ្មោះ «ឆ្នាំអូន ១៦»​ ច្រៀងដោយអ្នកស្រីរស់សេរីសទ្ធា។ ៤–នាទី «ពីនេះពីនោះ» ថ្នាំ ៣Read More…

04Apr/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 04.04.2023

១–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោ​សាន ​សុជា ស្ដីពីការស្រឡាញ់ដោយតណ្ហារមែងបណ្ដាលឲ្យកើតទុក្ខ​ និងសារៈសំខាន់នៃការយល់ព្រះធម៌។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៨ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៣ ​អានដោយសានសុវិទ្យ ​។ ៤–នាទីRead More…

03Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.04.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណានសៀវភៅរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន តបញ្ចប់ជំពូក ១ ។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបហ៊ុនសែនដែលអួតសរសើរតែពីចិនថាជាផ្សារធំសម្រាប់ផលិតផលខ្មែរ​ទាំងដែលខ្មែរលក់ឲ្យចិនតិចទិញពីចិនច្រើនធ្វើឲ្យខ្មែរជំពាក់លុយចិនកាន់តែច្រើនខណៈដែលអាមេរិកជាផ្សារធំពិតប្រាកដរបស់ផលិតផលខ្មែរ។ ៣–នាទី «តន្ត្រី» ជូនចម្រៀងសម័យសង្គមមួយបទទៀតឈ្មោះ «ផ្កាត្របែកព្រៃ» ច្រៀងជាថ្មីដោយហ៊ឹមស៊ីវន។ ៤–នាទី «ពីនេះពីនោះ

02Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 02.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២០-២១ ។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងបូរាណសម័យសង្គមឈ្មោះ «វីយូឡុងស្នេហា» ច្រៀងដោយអ្នកចម្រៀងសម័យថ្មី អ្នកស្រី សុគន្ធ នីសា។ ៤–នាទី «ពីនេះពីនោះ»

01Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 01.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីវិធីព្យាបាលចិត្តខឹងក្រោធ។ ២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីសេចក្ដីសម្រេចចិត្តរបស់អាមេរិកបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា​និងស្ថានការណ៍ស្រុកខ្មែរនៅឆ្នាំ ១៩៧៣-៧៤ ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនភ្លេងប្រគំដោយឧបករណ៍តន្ត្រីសុទ្ធឈ្មោះ “Love Is Blue ឬ L’Amour Est Bleu” សម្ដែងដោយវង់តន្ត្រីរបស់ Paul Mauriat ។ ៤–នាទី «ពីនេះពីនោះ»