១–នាទីឆ្លើយសំនួរធម៌ របស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរផ្សេងៗ ដូចជាសំនួរថាព្រះពុទ្ធហាមសម្លាប់សត្វតែមិនហាមបរិភោគសាច់សត្វ យល់សប្តិសេពមេថុនធម្មតើបាប​ឬទេ ។ល។

លោកជាតិ ហង្សា

២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota។ ថ្ងៃនេះលោកនឹងបន្តលើកយកមកអានជូនស្ដាប់នូវសំណេររបស់លោក សោមសេកកុមាររៀបរាប់អំពីលក្ខខណ្ឌដែលខាងចោរព្រៃម៉ាគីស៍គឺពួករណសិរ្សស្ដេចសីហនុ ​ខ្មែរក្រហម និងយួនយៀកកុង-យៀកណាមខាងជើងដាក់មកលើពួក សាធារណរដ្ឋខ្មែរដែលត្រូវចាត់ទុកថាជា “ជនក្បត់ជាតិ” ​នៅភ្នំពេញ ។

តើអ្នកទាំងនេះជាជនក្បត់ជាតិមែនឬ?
៣–នាទី «តន្ត្រី»

សូមជូនភ្លេងកន្ទ្រឹមស្រុកស្រិន្ទមួយបទ ឈ្មោះ «គិតស្រុកខ្មែរ» ច្រៀងដោយ សង់សែង រុងរឿងឆៃ ។

៤–នាទី «ពីនេះពីនោះ»

សូមអញ្ជើញចូលរួមសន្និសីទ ZOOM ជាមួយអង្គការសង្គមស៊ីវិល​និង គណៈកម្មាធិការព្រំដែនកម្ពុជា​ប្រទេសបារាំង៖

បុណ្យចូលឆ្នាំខ្មែរ​ឬ​មហាសង្ក្រាន្ត​នៅសហគមន៍បុរីអង្គរ ថ្ងៃ ២៩-៣០ មេសា ២០២៣៖

ផ្ទះសំណាក់បែបថោក ១ ​យប់​ ៨០-៩០​$ ។
បែបថ្លៃមួយយប់​ ២៦០ $ ឡើងទៅ ។
សង្ឃឹមថាទៅហើយមកវិញ!
រាំសប្បាយ?