Podcast: Play in new window | Download

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាមក្រុងពោធិ៍សាត់អធិប្បាយអំពីជំនឿផ្ដេសផ្ដាសដែលអ្នកនៅវត្តមានអាចារ្យនិងសង្ឃមិនជួយតម្រង់ផ្លូវញាតិញោមដែលមានទុក្ខបែរជានាំឲ្យពួកគាត់ដើរខុសផ្លូវដោយធ្វើពុទ្ធពាណិជ្ជយកកម្រៃពីពួកគាត់ទៅវិញ វគ្គទី ១ ។

២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារមកអានជូនស្ដាប់ ស្ដីពីស្ថានភាពអស់សង្ឃឹមរបស់សាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧៣ ពេលដែលអាមេរិកចាប់ផ្ដើមដកទ័ពចេញពីឥណ្ឌូចិនក្រោយចុះកិច្ចព្រមព្រៀងបញ្ចប់អន្តរាគមន៍រយ៖ពេល ១២ ឆ្នាំនៅវៀតណាមខាងត្បូង ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ “The House Of The Rising Sun” សម្ដែងដោយវង់ The Animals ឬ ពួកអាតិរច្ឆាន កាលពីឆ្នាំ ១៩៦៤ ។

៤–នាទី «ពីនេះពីនោះ»

