11Mar/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 11.03.2023

១–ធម្មកថារបស់ព្រះតេជគុណរឹមចាន់រ៉ា ឆ្លើយតបទៅនឹងសំនួរអំពីមូលហេតុដែលខ្មែរពូកែឈ្លោះគ្នា។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៥​ របស់គេគឺត្រូវ សំអាតក្រោលសត្ចចិញ្ចឹមរាប់ម៉ឺនក្បាលរបស់ស្ដេច Augeas នៃនគរ Elis ឲ្យបានក្នុងរយៈពេល ១ ថ្ងៃ។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពខុសគ្នារវាងកងកម្លាំងរបបសាធារណរដ្ឋ​នឹង​កងទ័ពយួនយៀកកុងយៀកណាមខាងជើងរួមទាំងពួកខ្មែរក្រហមខ្មែររណសិរ្សនៅសមរភូមិកម្ពុជា​កាលពី​ឆ្នាំ ១៩៧២​​ ។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងឈ្មោះRead More…

10Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 10.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៤០ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ស្ដីពីប្រភពនៃរបាំប្រជាប្រិយរបស់ខ្មែរ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូន​កំណែថ្មីនៃបទ “Sealed With A Kiss”​ ដែលជាចម្រៀងចាស់តាំងពីដើមទសវត្សឆ្នាំ ១៩៦០ របស់ អ្នកចម្រៀងអាមេរិកាំង Brian Hyland។ កំណែនេះច្រៀងដោយអ្នកចម្រៀងបែលហ្ស៊ិក DanaRead More…

09Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 09.03.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិអ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីកង់វដ្តចក្រជីវិត​គឺកើតចាស់ឈឺស្លាប់ ហើយនិងការពិតដែលថាសាបព្រោះកម្មអ្វីក៏តែងតែប្រមូលបានផលវិបាកនៃកម្មនោះ។ ចាស់ៗអស់ហើយ នាំគ្នាធ្វើអំពើល្អចំពោះប្រទេសជាតិខ្លះទៅជាជាងធ្វើតែអំពើអាក្រក់។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយ Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងចិនមួយបទឈ្មោះ «នេះហើយលោកា» ច្រៀងដោយកម្លោះចិនម្នាក់មិនស្គាល់ឈ្មោះ។ ៤–នាទី «ពីនេះពីនោះ» អាមេរិកបញ្ជូនកប៉ាល់ដឹកយន្តហោះធំRead More…

08Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 08.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ទទួលបញ្ជាឲ្យទៅបំពេញការងារទី ៤ គឺចាប់ជ្រូកព្រៃយក្សនៅភ្នំ Erymanthus ពាយព្យនៃតំបន់ Arcadia។ ២–បាឋកថារបស់លោកបណ្ឌិតផ្នែកនរវិទ្យា អាំង ជូលាន ស្ដីពីជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា វគ្គ២។ ៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងភាសាតាកាឡុកនៃប្រទេសហ៊្វីលិព្វីនពីទសវត្សឆ្នាំ ១៩៧០​ ឈ្មោះ “Anak” ច្រៀងដោយអ្នកចម្រៀងល្បីនៃប្រទេសដែលមានកោះជាង​ ៧៥០០ កោះគឺ Freddie Aguilar. ៤–នាទី «ពីនេះពីនោះ»Read More…

07Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.03.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់ថាក្នុងលោកយើងនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៤ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៩ ​អានដោយសានសុវិទ្យ ​។ លោកថាច់ពីយ៉ា……………..លោកប៊ុនឆន……………តាហ៊ុននាងRead More…

06Mar/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 06.03.2023

លោក ថាច់ ពីយ៉ា ហើយនិង លោក ប៊ុន ឆន ១–បទសម្ភាសន៍របស់តំណាងវិទ្យុខ្មែរពិភពលោកនៅអឺរ៉ុបលោកថាច់ពីយ៉ា​ជាមួយលោក​ប៊ុនឆន​ជនរងគ្រោះពីព្រឹត្តិការណ៍ទាហានហ៊ុនសែនបាញ់សម្លាប់អ្នកស្រុកនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីឆ្នាំ ២០១២​ ហើយដែលសព្វថ្ងៃលោករស់នៅប្រទេសហុល្លង់។ ក្នុងវគ្គដំបូងនេះលោកប៊ុនឆននឹងជំរាបអំពីការដែលយួនបានច្បាមយកទឹកដីខ្មែរនៅតាមព្រំដែនស្រុកមេមត់ខេត្តត្បូងឃ្មុំ​ដោយខាងខ្មែរយើងឥតអើពើនឹងការបាត់បង់នេះឡើយ។ ២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៤០​ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតាបកអាក្រាតភាពជាកញ្ជះយួនរបស់ហ៊ុនសែនដែលបានឡើងកាន់អំណាចដោយសារយួនបន្តុប។ ៤–នាទី «តន្ត្រី»Read More…

05Mar/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 05.03.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១២​-១៣។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៨៥ ដែលជាភាគទី ៣១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «សំណព្វចិត្តអូនអើយ» ច្រៀងដោយកញ្ញា បាន​ មុនីល័ក្ខ។ ៤–នាទី «ពីនេះពីនោះ» Kem Sokha &Read More…

04Mar/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 04.03.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់បញ្ជាក់ថាមនុស្សដែលមានចិត្តស្មោះនោះពុំមានឡើយនៅលើលោកនេះ។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៣​ របស់គេគឺត្រូវទៅចាប់ក្ដាន់ញីពណ៌ក្រហមស្នែងមាសក្រចកស្ពាន់នៃតំបន់ Ceryneia ​ប្រទេសក្រិក​មកថ្វាយ​ស្ដេច Eurystheus។ ការងារលាងបាបទី ៣ របស់ Heracles គឺចាប់ក្ដាន់ស្នែងមាសរបស់ Artemis ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពខុសគ្នារវាងកងកម្លាំងរបបសាធារណរដ្ឋ​និង​កងទ័ពយួនយៀកកុងយៀកណាមខាងជើងរួមទាំងពួកខ្មែរក្រហមខ្មែររណសិរ្សនៅសមរភូមិកម្ពុជារកាលពី​ឆ្នាំ ១៩៧២​​។ ៤–នាទីRead More…

03Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 03.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៩ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ស្ដីពីការកាឡៃប្រវត្តិសាស្ត្រដោយប្រទេសជិតខាង ដូចជាសៀមអះអាងថាប្រាសាទព្រះវិហារជារបស់សៀមជាដើម។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូន​បទ “Goodbye My Love, Goodbye” របស់អ្នកចម្រៀងនិងនិពន្ធបទភ្លេងជន ជាតិក្រិកឈ្មោះ Demis Roussos តែថ្ងៃនេះសុំជូនជាភ្លេងសុទ្ធប្រគំដោយ​អ្នកលេងហ្គីតារជនជាតិអាល្លឺម៉ង់ឈ្មោះ Ricky KingRead More…

02Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.03.2023

Extraordinary Chambers in the Courts of Cambodia (ECCC) ១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិអ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ឆ្លើយតបទៅនឹង អំណះអំណាងរបស់អតីតខ្មែរក្រហម​ឬ អ្នកគាំទ្រខ្មែរក្រហម ខ្មោច​លោកយិន​សែម​ដែលបានចោទសានសុវិទ្យថាប្រជាភិថុតិមិនស្រាវជ្រាវរកការពិតរឿងខ្មែរក្រហម ជឿតែអ្នកគ្រូសូផានីបៃដែលលោកយិនសែមថាអាចជាយួនផងក៏មិនដឹង។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងខ្មែរ ឈ្មោះRead More…