Podcast: Play in new window | Download

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ១ នៃរឿង «អាស្បូវ» និពន្ធដោយលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង។ ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ២ ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងបួងសួងរបស់បងប្អូនខ្មែរសុរិន្ទ រាំបូជាបារមីព្រះនាងសោមាសិវិកាទេវនាគទេវី (មាតានាគ)។

៤–នាទី «ពីនេះពីនោះ» ថ្ងៃនេះសុំឈប់សម្រាក ១ ថ្ងៃ៕