១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយថាហេតុអ្វីបានជាស្រឡាញ់ខ្លាំងតែងតែនាំឲ្យមានទុក្ខខ្លាំង។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៩ របស់គេ គឺត្រូវទៅយកខ្សែក្រវាត់ទិព្វពី Hyppolyte ដែលជាមេកន្ទ្រាញស្រីនៃនគរពួក Amazons នៅThemiscyra ឯម្ដុំសមុទ្រខ្មៅ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីសេចក្ដីព្យាយាមរបស់​ប៉េកាំង​និង​វ៉ាស៊ិនតោនក្នុងការស្វែងរកកិច្ចចរចារវាងភាគីសាធារណរដ្ឋខ្មែរ​នឹងក្រុមរបស់ស្ដេចសីហនុ។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងឈ្មោះ “អូនសែនមេត្តា” ច្រៀងដោយ ទូចស៊ុននិច បទភ្លេងនិងទំនុកច្រៀងដោយ​មរតកដើម ​រូបប៉ូស្ទ័រដោយ​អនសុភាព និងស្នើដោយ Na Vy ។

៥–នាទី «ពីនេះពីនោះ»

ប្លង់គំរោងបុរីអង្គរតាមគំនិតចង់បានរបស់លោកវិស្វករវណ្ណាឡាញ់​ដើលកនយើងគាំទ្រ។

ផ្ទះក្មួយ តយ ប្រធានខ្មែរលើ​ពីស្ទឹងត្រែង។

វាំងលោកធីសម្រាប់គ្រឿងឧបករណ៍ជាង​និងជាកន្លែងជក់បារី។
ផ្ទះសំណាក់លោកអតីតប្រធានឱកសឿមកំពុងសាងសង់។
លោកជាងធំស៊ិនស៊ីនឿនមកពីហ្វ៊ីឡាជួយសាងបុស្បុក។