Podcast: Play in new window | Download

១–វគ្គបញ្ចប់ នៃនាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណនហ៊ីនៅប្រទេសបែលហ្ស៊ិកនិងលោកប៊ុនឆននៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។

២–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោសាន សុជា ស្ដីពីហេតុអ្វីយើងមិនគប្បីស្រឡាញ់ប្រពន្ធគេ។

៣–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៦ ។

៤–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤១ អានដោយសានសុវិទ្យ ។

៥–នាទី ”តន្ត្រី» សូមជូនចម្រៀងដាស់ស្មារតីជាតិឈ្មោះ “ទំនួញព្រៃឈើខ្មែរ” ច្រៀងជាអនុស្សាវរីយ៍ឧទ្ទិសដល់លោកឈុតវុឌ្ឍី។

៦–នាទី «ពីនេះពី័នោះ»

នាយករដ្ខមន្ត្រី ប្រាយុត ចាន់អូឆា ប្រកាសរំលាយរដ្ឋសភាត្រៀមធ្វើការបោះឆ្នោតជាតិនៅខែឧសភា។