Podcast: Play in new window | Download

១–វគ្គទី ៣ នៃនាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណនហ៊ីនៅប្រទេសបែលហ្ស៊ិកនិងលោកប៊ុនឆននៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។

២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ៤២ ជាវគ្គបញ្ចប់នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត» របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សាពីរដ្ឋមីនីសូតានឹងលើកយកការផ្ដន្ទាទោសរបស់សភាអឺរ៉ុបនិងមតិអន្តរជាតិដទៃទៀតចំពោះបទរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរដោយមេដឹកនាំផ្ដាច់ការហ៊ុនសែនក្នុងការដាក់ទោសលោកកឹមសុខាឲ្យជាប់ឃុំ ២៧ ឆ្នាំនិងបិទបណ្ដាញពត៌មានសម្លេងប្រជាធិបតេយ្យ VOD ។

៤–នាទី «តន្ត្រី» ជូនចម្រៀងសៀមបែបគ្រាមភាសាមួយបទឈ្មោះ “หลอยมาหาแหน่” តាមការស្នើសុំពីមិត្តអ្នកស្ដាប់នៅបាងកក ។ បទនេះច្រៀងដោយកញ្ញា ណាមខែង ធិបផាវ៉ាន់នៃខេត្តកាលសិន្ធុ៍ តំបន់ឦសានប្រទេសថៃ។ ក្នុងចម្រៀងនេះនាងអង្វរឲ្យប្រុសដែលគេមានសង្សារហើយលួចមកជួបនាងបន្តិចបានទេ។ ខ្ញុំក៏មិនសូវចេះភាសាឦសាននេះផង មិនដឹងគេនិយាយថាម៉េចពិតប្រាកដឡើយ។

៥–នាទី «ពីនេះពីនោះ



ដណ្ដើមគ្នាធ្វើម្ចាស់រួចវ៉ៃគ្នា-បំផ្លាញគ្នាទៅវិញទៅមក ៕