១–វគ្គបញ្ចប់នៃធម្មកថារបស់ព្រះតេជគុណរឹមចាន់រ៉ា ឆ្លើយតបទៅនឹងសំនួរអំពីមូលហេតុដែលខ្មែរពូកែឈ្លោះគ្នា។

២–វគ្គទី ១ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។

៣–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៧ របស់គេគឺត្រូវ ចាប់​ឧសភរាជកោះក្រែតមកថ្វាយព្រះចៅ Eurystheus នៃនគរ​Mycenae ។

សេពគប់នឹងកុម្មុយនិស្តចិន-យួនខ្មែរអស់ដី តែពេលសេពគប់នឹងបារាំងបានខាងលិចមកវិញខ្លះ តែក៏អស់ខាងកើតច្រើន ​(កម្ពុជាក្រោម)

៤–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីក្រុងវ៉ាស៊ិនតោន ប៉េកាំងនិង​មូស្គូក្នុងការទាញយកកម្ពុជាមកខាងខ្លួន​ដោយមានស្ដេចសីហនុជាបាល់ដែលគេដណ្ដើមគ្នាទាត់។

៥–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងឈ្មោះ “Massachusetts” របស់វង់ The Bee Gees តែងនៅឆ្នាំ ១៩៦៧ ចេញផ្សាយឆ្នាំ ១៩៦៨ ។

៦–នាទី «ពីនេះពីនោះ»

យុទ្ធនារីយៀកកុងដែលបានសម្លាប់ពួកជីអៃ អាមេរិកាំងអស់មិនតិចឡើយ។

បានបន្តពូជ អឺ តំណែង ឬមិនបានហ្ន? បន្តិចទៀតដឹងហើយ។