Podcast: Play in new window | Download

១–ធម្មកថារបស់ព្រះតេជគុណរឹមចាន់រ៉ា ឆ្លើយតបទៅនឹងសំនួរអំពីមូលហេតុដែលខ្មែរពូកែឈ្លោះគ្នា។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិកដែលពួករ៉ូម៉ាំងហៅ Hercules និងការងារលាងបាបទី ៥ របស់គេគឺត្រូវ សំអាតក្រោលសត្ចចិញ្ចឹមរាប់ម៉ឺនក្បាលរបស់ស្ដេច Augeas នៃនគរ Elis ឲ្យបានក្នុងរយៈពេល ១ ថ្ងៃ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារមកអានជូនស្ដាប់ ស្ដីពីស្ថានភាពខុសគ្នារវាងកងកម្លាំងរបបសាធារណរដ្ឋនឹងកងទ័ពយួនយៀកកុងយៀកណាមខាងជើងរួមទាំងពួកខ្មែរក្រហមខ្មែររណសិរ្សនៅសមរភូមិកម្ពុជាកាលពីឆ្នាំ ១៩៧២ ។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងឈ្មោះ “Besame Mucho” ប្រែថា “ថើបខ្ញុំឲ្យច្រើនៗ”និពន្ធដោយអ្នកចម្រៀងនិងជាអ្នកតែងភ្លេងជនជាតិម៉ិចស៊ិកែន Consuelo Velasquez តែជាកំណែភាសាបារាំងច្រៀងដោយអ្នកចម្រៀងជនជាតិហុល្លង់ដ៍ទៅរស់នៅអាមេរិកឈ្មោះ Lara Louise។

៥–នាទី «ពីនេះពីនោះ»

ស្រុកចិនមានផ្ទះ៦៥លានសាងហើយអត់មនុស្សនៅ។

អភិបាលខេត្តថាអគារខ្ពស់តែ ៣៥៩ ខ្នងប៉ុណ្ណោះទេដែលចិនសាងមិនទាន់រួចរត់ចោលនៅក្រុងព្រះសីហនុ។

ក្បាច់មុមបារាំកំពូលនៃបុស្បុកបូរីអង្គរ។






បុរីអង្គរតាមមនោគតិជាងសុងបូរិន។