អ្នកគ្រូសូផានីនិងស្វាមីលោកសារិតបៃសាក្សីរស់នៃការព្រាត់ប្រាសក្រោមរបបខ្មែរក្រហម។

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិអ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីកង់វដ្តចក្រជីវិត​គឺកើតចាស់ឈឺស្លាប់ ហើយនិងការពិតដែលថាសាបព្រោះកម្មអ្វីក៏តែងតែប្រមូលបានផលវិបាកនៃកម្មនោះ។ ចាស់ៗអស់ហើយ នាំគ្នាធ្វើអំពើល្អចំពោះប្រទេសជាតិខ្លះទៅជាជាងធ្វើតែអំពើអាក្រក់។

២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយ Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងចិនមួយបទឈ្មោះ «នេះហើយលោកា» ច្រៀងដោយកម្លោះចិនម្នាក់មិនស្គាល់ឈ្មោះ។

៤–នាទី «ពីនេះពីនោះ»

អាមេរិកបញ្ជូនកប៉ាល់ដឹកយន្តហោះធំ ២​ ទៅសមុទ្រចិនខាងត្បូង។

នៅសមុទ្រចិនខាងត្បូងនាវាចម្បាំងចិនមានច្រើនជាងអាមេរិក ​៣ ​ដង​កន្លះ។