Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់ថាក្នុងលោកយើងនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៤ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៩ អានដោយសានសុវិទ្យ ។
លោកថាច់ពីយ៉ា……………..លោកប៊ុនឆន……………តាហ៊ុននាង
៤–បទសម្ភាសន៍របស់តំណាងវិទ្យុខ្មែរពិភពលោកនៅអឺរ៉ុបលោកថាច់ពីយ៉ាជាមួយលោកប៊ុនឆនជនរងគ្រោះពីព្រឹត្តិ ការណ៍ទាហានហ៊ុនសែនបាញ់សម្លាប់អ្នកស្រុកនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូងខេត្តក្រចេះកាលពីឆ្នាំ ២០១២ ដោយលោកនឹងលើកយកប្រវត្តិរបស់ខ្មោចតាហ៊ុននាងឪពុកហ៊ុនសែនយោងតាមសម្ដីយួនម្នាក់មកជំរាប។
៥–នាទី ”តន្ត្រី» សូមជូនចម្រៀងដាស់ស្មារតីជាតិឈ្មោះ “ក្អែកបន្លំធ្វើហង្ស” ច្រៀងដោយលោកប្អូនកុយវណ្ណា។
៦–នាទី «ពីនេះពី័នោះ»
តើបួខាវ បាន់ឆាមេឃ ជាខ្មែរឬជាស្អីពិតប្រាកដ? ឃើញអ្នកខ្លះចង់ឲ្យអ្នកប្រដាល់មួយថៃរូបនេះជាខ្មែរជ្រុលពេក។
Tony Jaa ឬ Jaa Phanom អាពូកែមួយថៃ ឬ គុនខ្មែរកើតនៅសុរិន្ទម្នាក់ទៀតក៏ជាកួយដែរតែជាកួយជីកមាសជីកដុល្លារមិនមែនកួយជីកដីនៅបាត់ដំបងទេ។
Tucker Carlson នៃទូរទស្សន៍ Fox News ថ្លែងថាលោកបានទទួលវីដេអូឃ្លាំមើលស្ដីពីព្រឹត្តិការណ៍ ៦ មករា ២០២១ នៅកាពីតុលហ៊ិលរាប់ម៉ឺនម៉ោងបង្ហាញច្បាស់ថាពួកបក្សប្រជាធិបតេយ្យកុហកប្រជាជាតិទាំងមូលក្នុងបំណង ចោទប្រកាន់លោកប្រធានាធិបតីត្រាំថាបញ្ជាឲ្យអ្នកគាំទ្រលោកវាយប្រហារទៅលើសភាកុងហ្គ្រេស។