១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់បញ្ជាក់ថាមនុស្សដែលមានចិត្តស្មោះនោះពុំមានឡើយនៅលើលោកនេះ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៣​ របស់គេគឺត្រូវទៅចាប់ក្ដាន់ញីពណ៌ក្រហមស្នែងមាសក្រចកស្ពាន់នៃតំបន់ Ceryneia ​ប្រទេសក្រិក​មកថ្វាយ​ស្ដេច Eurystheus។

ការងារលាងបាបទី ៣ របស់ Heracles គឺចាប់ក្ដាន់ស្នែងមាសរបស់ Artemis

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពខុសគ្នារវាងកងកម្លាំងរបបសាធារណរដ្ឋ​និង​កងទ័ពយួនយៀកកុងយៀកណាមខាងជើងរួមទាំងពួកខ្មែរក្រហមខ្មែររណសិរ្សនៅសមរភូមិកម្ពុជារកាលពី​ឆ្នាំ ១៩៧២​​។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែររបស់យុវជនអ្នកពុះពារ​ឈ្មោះ «អ្នកមិនចុះចាញ់»​ ច្រៀងដោយយុវជន និកូ។ គេថា៖ “អ្នកមិនចុះចាញ់ (បទនិពន្ធថ្មីពីនីកូ) ចំរៀងមួយបទនេះសំរាប់អ្នកដែលមិនដែលចុះចាញ់ ដរាបណាអ្នកនៅមានក្តីសង្ឃឹម ថ្ងៃណាមួយអ្នកនិងទទួលជោគជ័យ និពន្ធបទភ្លេងដោយ ផលវឌ្ឃនះ និពន្ធទំនុកច្រៀង ដោយ winnie”

៥–នាទី «ពីនេះពីនោះ»

Homeless People in Chicago.

ចង់បានអាហារូបករណ៍ទៅបន្តរៀនយកបរិញ្ញាទោនៅអាល្លឺម៉ង់ទាំក់ទង KAS៕