១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំពីធាតុពិតនៃពាក្យថាអត់ធន់​គឺដូចទ្រឹស្ដីអហិង្សាសកម្ម របស់មហាត្មៈគន្ធីនោះដែរ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តណែនាំឲ្យស្គាល់ Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងជីវិតពោរពេញទៅដោយគ្រោះកម្មទុក្ខវេទនាដែលត្រូវបញ្ជាឲ្យបំពេញបេសកកម្មដ៏សែនលំបាកចំនួន​ ១២ ​ប្រការរបស់អនុទេពក្រិករូបនេះ ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីទ័ពយួនហាណូយនៅស្រុកខ្មែរជាង​៤​ម៉ឺននាក់ជួយពួកខ្មែរក្រហមវាយសាធារណរដ្ឋខ្មែររបស់លោកលន់នល់​ ហើយឃោសនាថាពួកវានឹងត្រឡប់ទៅស្រុកយួនវិញក្រោយចប់សង្គ្រាម។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរសុរិន្ទ​ឈ្មោះ «នឹកស្រុកខ្មែរ»​ គេថាច្រៀងដោយ​ ផានុផុង​ហៅ​ โก้ តែស្ដាប់ទៅសម្លេងដូច​សង់សែង រុងរឿងឆៃដែលជាម្ចាស់ទំនុកភ្លេងមួយបទនេះ។

៥–នាទី «ពីនេះពីនោះ»

ថ្ងៃនេះសុំអភ័យទោសធ្វើពីនេះពីនោះជូនស្ដាប់មិនទាន់ទេ។​​ ចាំជួបគ្នាថ្ងៃស្អែក៕