១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–រឿងខ្លីលើកយកមកអានដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH កាលពីឆ្នាំ ២០១៣ ស្ដីពីមេរៀនជីវិតដ៏មានតម្លៃដែលយុវជនមានសញ្ញប័ត្រពីសាកលវិទ្យាល័យនៅភ្នំពេញម្នាក់បានទទួលពីជាងជួសជុលកង់ដែលពិការដៃជើង។

៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “Saving All My Love For You” ជាភ្លេងមួយបទទៀតដែលធ្វើឲ្យ Whitney Houston ល្បីល្បាញជាអ្នកចម្រៀងអាមេរិកស្បែកខ្មៅដែលមាន​សម្លេងខ្ពស់ប្រភេទ mezzo-soprano ដែលចេញពីទ្រូងដោយមិនពិបាកបង្ខំហើយឡើងខ្ពស់ដល់កម្រិតកំពូល ។​​

៤–ពីនេះពីនោះ

នៅខួបទី ១​ នៃការវាយលុករបស់រុស្ស៊ី ពូទិនថានឹងបន្តវ៉ៃអ៊ុយក្រែន។
ចិនទិញខនដូ​ ទិញផ្ទះនៅថៃច្រើនជាងបរទេសផ្សេងទៀត​រួមគ្នា​ ១០​ដង។