១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួរអំពីអ្វីដែលហៅថាព្រះស្រីអារ្យមេត្រី​ហើយពេលនេះឮថាមានដល់ទៅព្រះស្រីអារ្យមច្ឆាឯណានោះទៀត។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមណែនាំឲ្យស្គាល់ Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ស្ដីពីស្ថានការណ៍នៅក្រោយ ១៨​ មីនា ១៩៧០ ​ដែលខ្មែរមិនទានសុំជំនួយយោធាពីអាមេរិកឬប្រទេសណានៅឡើយ។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងឈ្មោះ «Always Remember Us This Way»​ ច្រៀងដោយ​ Lady Gaga ក្នុងកុនរឿង ​A Star Is Born របស់ Bradley Cooper និង Lady Gaga ឆ្នាំ ២០១៨ ។

៥–នាទី «ពីនេះពីនោះ»

ខ្មែរក្នុង-ខ្មែរក្រៅ​ក្រោកឡើងសុំឲ្យ អ.ស.ប. ព្យួរអាសនៈកម្ពុជា
ពួកអាខ្វាងធ្វើស្អីក៏ចេះតែត្រុវចេះតែល្អ​រីឯអ្នកប្រឆាំងខុសរហូត
ដល់ពេលអាមេផ្ដាច់ការទៅទទួលវិបាកកម្មរបស់វានៅនរកហើយ!
ខ្មែរសម្រុកចូលទៅរកការងារធ្វើនៅថៃ ចោលសិទ្ធិបោះឆ្នោតនៅក្នុងប្រទេស
ធនធានមនុស្សខ្មែរយកទៅឲ្យថៃប្រើអស់ពីស្រុក​ទុកកម្ពុជាឲ្យយួនគ្រប់គ្រង