Podcast: Play in new window | Download

១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ថាអ្នកដែលសំណាងល្អមានអាយុវែងហើយគួរតែធ្វើអំពើល្អឲ្យច្រើនទើបជីវិតវែងហ្នឹងវាមានន័យ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមណែនាំឲ្យស្គាល់បងប្អូន Moirae ទាំង ៣ ដែលជាទេពធីតាអ្នកកំណត់ព្រហ្មលិខិតរបស់មនុស្សនិងពួកអាទិទេព។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារមកអានជូនស្ដាប់ស្ដីពីស្ថានការណ៍នៅឥណ្ឌូចិននិងនៅសៀមរបស់ពួកកុម្មុយនីស្តកាលពីឆ្នាំ ១៩៧០។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងប្រភេទ Rock & Roll ឈ្មោះ «Handy Man» ច្រៀងដោយ James Taylor កាលពីឆ្នាំ ១៩៧៩ ។

៥–នាទី «ពីនេះពីនោះ» ចិនទិញក្រុមហ៊ុនុំទិញដីជិតមូលដ្ឋានទ័ពជើងអាកាស ទិញស្រែនិងជាពិសេសទិញអ្នកនយោបាយអាមេរិក៕
