Podcast: Play in new window | Download
១–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ៣៤ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត» របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

២–ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សាពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងលើកយកអំពើផ្ដាច់ការឥតគុណធម៌របស់ពួកកុម្មុយនីស្តក្នុងបក្សប្រជាជនរបស់អាខ្វាងដែលប្រើច្បាប់និងតុលាការស្រេចនឹងចិត្តពួកវាដើម្បីរារាំងមិនឲ្យមន្ត្រីសំខាន់ៗរបស់គណបក្សប្រឆាំងចូលរួមការបោះឆ្នោតបាន ។


៣–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «ផ្កាយប្រដាប់ចិត្ត» ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រ ស៊ីនស៊ីសាមុត។

៤–នាទី «ពីនេះពីនោះ»
–ហេតុដូចម្ដេចបានជាមាឃបូជាខ្មែរនិងមាឃបូជាសៀមប្រារព្ធធ្វើនៅថ្ងៃខែខុសគ្នាហើយពុទ្ធសករាជខ្មែរនិងសៀមក៏តាមគ្នាមិនទាន់ដែរ?


