Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ថាយើងគប្បីព្រមរស់ស្របតាមច្បាប់ធម្មជាតិ ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមត្រឡប់មកចាប់ផ្ដើមពីរឿង Theogony របស់ Hesiod ដែលរៀបរាប់អំពីសម័យ Chaos ចូលសម័យ Titans រួចសម័យ Zeus ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារមកអានជូនស្ដាប់ស្ដីពីស្ថានការណ៍សឹកនៅវៀតណាមកាលពីឆ្នាំ ១៩៦៩។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរមួយបទឈ្មោះ «ឆ្នាំអូន ១៦» ច្រៀងដោយអ្នកស្រីរស់ សេរីសុទ្ធា ។

៥–នាទី «ពីនេះពីនោះ» តើនឹងមានសង្គ្រាមចិន-តៃវ៉ាន់ឬទេ?


