១–ភាគ ៣ ​នៃនាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីហេតុផលដែលហ៊ុនសែនបដិសេធមិនលាលែងពីតំណែងដូចនាយករដ្ឋមន្ត្រីប្រទេសដទៃ។

២–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំពីជំហរដែលថាពាក្យសម្ដីរបស់មនុស្សយើងគឺជាអាវុធដ៏សំខាន។

៣ – នាទី «រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤៦) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA និយាយអំពីមិត្តភាពរវាងអធិរាជយួន​យ៉ាឡុង​និងស្ដេចសៀមព្រះរាមទី ១ ។

៤ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៤ ​អានដោយសានសុវិទ្យ ​។

៥– «នាទី”តន្ត្រី» សូមជូនចម្រៀងឈ្មោះ “សិលាចាំប្ដី”​ ច្រៀងដោយ អឿនស្រីមុំ ។

៦ – «នាទីពីនេះពី័នោះ»

បាតុករក្រដាសសបាត់ទៅណាអស់?