១–ភាគ ២ ​នៃនាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេស​បែលហ្ស៊ិក និងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា​ និងសំនួរថាតើខ្មែរគួរចូលរួមជាមួយពួកមេដឹកនាំបច្ចុប្បន្ននៅកម្ពុជាមាន​ហ៊ុនសែន ហ៊ុនម៉ាណែតជាដើមនោះឬទេ​ បើចូលរួមតើនឹងជាប់ឈ្មោះថាជា​ជនក្បត់ជាតិបំផ្លាញប្រទេសដែរឬទេ?​

២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣២ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

Angkor Wat – Smarthistory
អង្គរមានលាក់អ្វីនៅខាងក្នុង?

៣ – ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សា​ពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងបកអាក្រាតល្បិចរបស់នាយករដ្ឋមន្ត្រីខ្វាងក្នុងការអំពាវនាវឲ្យមន្ត្រីបក្សសង្គ្រោះជាតិនៅបរទេសរត់ចោលលោកសមរង្ស៊ីចូលមកក្នុងប្រទេសវិញដោយសន្យាថានឹងលើកលែងទោស​ក្នុងបំណងចង់ឯកោលោកប្រធានបក្សប្រឆាំងព្រមទាំងប្រើពាក្យអសុរោះទៅ លើលោកសមរង្ស៊ី តែខ្មែរអ្នកជាមិនជឿពាក្យសន្យារបស់អាខ្វាងឡើយ។

៤–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Dominique» ច្រៀងដោយ​ដូនជីអ្នកចម្រៀងឈ្មោះ Soeur Sourire (ឈ្មោះពិតគឺ៖ Jeanne-Paule Marie Deckers (ហៅ Jeanine) ជាអ្នកក្រុងប៊្រុចសែល​ ប្រទេស​បែលហ្ស៊ិក។

៥–នាទី «ពីនេះពីនោះ» ​​​​ សុំអភ័យទោស​ថ្ងៃនេះពុំមាន​ពីនេះពីនោះទេ។