Podcast: Play in new window | Download
១–នាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាងលោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណនហ៊ី នៅប្រទេសបែលហ្ស៊ិក និងលោកប៊ុនឆននៅប្រទេសហុល្លង់ ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា និងសំនួរថាតើខ្មែរគួរចូលរួមជាមួយពួកមេដឹកនាំបច្ចុប្បន្ននៅកម្ពុជាមានហ៊ុនសែន ហ៊ុនម៉ាណែតជាដើមនោះឬទេ បើចូលរួមតើនឹងជាប់ឈ្មោះថាជាជនក្បត់ជាតិបំផ្លាញប្រទេសឬទេ?
២–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោកដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់នៅប្រទេសបារាំងកាលពីឆ្នាំ ២០០៧ ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៦ ។
៣–នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៧៥ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។
៤–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទដែលខ្ញុំធ្លាប់យកមកចាក់ជូនស្ដាប់ច្រើនដងហើយគឺបទ «យួនចូលស្រុកហើយ!» ច្រៀងដោយកញ្ញា ប៉ាត់ សុធារ៉ា និពន្ធដោយលោក បាឡាត់ ស្រុក ដឹកនាំដោយលោក មាជ សុវណ្ណារ៉ា។
៥–នាទី «ពីនេះពីនោះ»
នៅថ្ងៃអាទិត្យ ទី ២៩ មករានេះ ពីម៉ោង ១ ដល់ម៉ោង ៤ រសៀល សូមបងប្អូនកូនក្មួយ កុំភ្លេចអញ្ជើញទៅវត្តពុទ្ធិការាម ក្រុង Silver Spring, MD ដើម្បីចូលរួមពិធីរំលឹកកោតសរសើរចំពោះវីរភាពនិងអំពើស្នេហាជាតិ ព្រមទាំងពលិកម្មដើម្បីមាតុប្រទេសកម្ពុជារបស់លោកបណ្ឌិត Abdul Gaffar Peang-Meth ជនជាតិខ្មែរ-ចាមដែលបានធ្វើទាហានក្នុងកងកម្លាំង KPNLF របស់លោកតាសឺនសានរយៈពេល ១០ ឆ្នាំមុននឹងចូលនិវត្តន៍ពីជីវិតទាហានទៅធ្វើសាស្ត្រាចារ្យបង្រៀនវិជ្ជាវិទ្យាសាស្ត្រនយោបាយនៅកោះ Guam ពេលរយៈ ១៣ ឆ្នាំទៀតខណៈដែលលោកជួយដុះខាត់សតិស្មារតីកូនខ្មែរដោយអត្ថបទសរសេរក្នុងយុទ្ធនាការពង្រឹងគំនិតខ្មែរជាច្រើនឆ្នាំ។ លាហើយលោកហ្កាហ្វហ្វារ៍ សូមព្រះជាម្ចាស់អញ្ចើញលោកឲ្យទៅនៅខាងព្រះអង្គជារៀងរហូត ៕
កិច្ចផ្ដួចផ្ដើមស្ពាននិងថ្នល់របស់ចិនប៉េកាំងមើលពីខាងមិនល្អ…