១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ប្រាប់ឧបាសក-ឧបាសិកាថាព្រះពុទ្ធបង្រៀនឲ្យបើកភ្នែកមើលការពិតជានិច្ច។

២–ភាគទី ១​ នៃបទសន្ទនាតុបីជ្រុងរវាង​លោកថាច់ពីយ៉ានៅបារាំង លោក​ណនហ៊ីនៅបែលហ្ស៊ិក និង​លោកប៊ុនឆននៅហុល្លង់ ស្ដីពីល្បិចរបស់ពួកកញ្ជះយួននៅនគររំដួលក្នុងការប្រើច្បាប់បិទមាត់អ្នកនយោបាយដែលជំទាស់នឹងការដឹកនាំប្រទេសរបស់ពួកវា ពាក់ព័ន្ធទៅនឹងការចាប់លោក​ ថាច់សេដ្ឋា​អនុប្រធានបក្សភ្លើងទៀន​ដាក់គុកកាលពីពេលថ្មីៗនេះ។

៣–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់ Cadmus នៃតំបន់ Thebes ដែល​ប្អូនស្រី Europa ត្រូវបានគោសស្នែងប្រាក់ជំរត់បាត់ទៅ។

៤–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់។

៥–នាទីតន្ត្រី ថ្ងៃនេះសុំជូនចម្រៀងចិនមួយបទមិនដឹងឈ្មោះស្អីទេ​តែ ចាប់សេចក្ដីបានថា​យើងធ្លាប់សន្យាគ្នាថានឹងស្រឡាញ់គ្នារហូតដល់សក់ស្កូវពេញក្បាល និងមានឃ្លាមួយនោះអ្នកចម្រៀងបុរសច្រៀងថា ​ពេលនឹកដល់អូនបងតែងតែយំ ស្រក់ទឹកភ្នែកពេញកែវស្រា​… អ្នកណាថាប្រុសៗមិនចេះយំពេលខកចិត្តព្រោះបាត់ស្នេហ៍? បាទដោយសារថ្ងៃនេះចូលឆ្នាំចិន​ខ្ញុំសុំអញ្ជើញលោកអ្នកនាងស្ដាប់ភ្លេងចិនលេងៗបន្តិចទៅមើល​ក្រែងបាត់កើត ទុក្ខព្រោះឥវ៉ាន់ឡើងថ្លៃ។

៥–«នាទីពីនេះពីនោះ» សួស្ដីចូលឆ្នាំចិន សុំឲ្យមិត្តអ្នកស្ដាប់ទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់មានសុខភាពល្អរកស៊ីមានបានមិនប្រមាទក្នុងជីវិត។ ​ព្រះលោកថា​អប្បមាទោ អមតំ បទំ ៕

Chinese New Year- Dragon | Flickr Oficial de la Universidad Politécnica de  Madrid | Flickr
ចូលឆ្នាំចិន​សូមខ្មែរកុំស្រវឹង!