11Dec/22

កម្មវិធីផ្សាយថ្ងៃសៅរ៍ 10.12.2022 &​​​​​​​​​ថ្ងៃអាទិត្យ 11.12.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីរបៀបដោះចិត្ដដែលកំពុងឈឺ។ ២–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាប អំពីវត្តមានរបស់ពួកយៀកកុងច្រើនសន្ធឹកសន្ធាប់ នៅក្រែកនិងគម្រោងស្ដេចសីហនុត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗ។ ៣— «នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ១១ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។ ៤ – ​និទានអារ៉ាប់សូមជូនវគ្គទី ៦១ ​នៃរឿង​ ១០០១Read More…

10Dec/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 09.12.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ១៦ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–សម្ភាសន៍របស់តំណាងនារីម្នាក់ជាមួយលោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី តួនាទីនារី​​ ក្នុងសង្គមនិងវប្បធម៌ខ្មែរដោយលើកយករឿងម្នាង​ឬជីនាងផ្ទះមកអធិប្បាយ​ ជាភាគបញ្ចប់ តពីថ្ងៃពុធ ៧​ធ្នូ។ ៣–«នាទីតន្ត្ឆ្រី» សូមជូនចម្រៀងបារាំងសែសរបស់ Michel Polnareff ឈ្មោះ « Love Me Please Love Me » ។ ៤–«ពីនេះពីនោះ» ចិនជា​មហាអំណាចនៅគ្រប់វិស័យ​លើកលែងតែមុខក្រាស់នៅក្រាញជាប្រទេសកំពុងអភិវឌ្ឍ ដើម្បីទទួល​សិទ្ធិពិសេសដណ្ដើមពីប្រទេសកំពុងអធិវឌ្ឍមែនទែន។

09Dec/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 08.12.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «លែងជឿព្រះ ព្រោះព្រះអត់ជួយ» និងឆ្លើយសំនួរស្ដីពីចំណូលចិត្តខ្មែរសព្វថ្ងៃរឿងធ្វើពិធីក្រុងពាលីក្នុងគ្រប់ឱកាស។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពី ភាសិតដែលថាធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ​ដោយបានលើកយកបទពិសោធន៍ផ្ទាល់ខ្លួនសម័យខ្មែរក្រហម​និងសម័យសាធារណរដ្ឋខ្មែរ​មកជំរាប។ ៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៦០ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Handy Man» ច្រៀងដោយ​ James Taylor។ ៥–«នាទីពីនេះពីនោះ»​ — ខ្មែរនៅអឹរ៉ុប​មាន​បែលហ្ស៊ិកRead More…

09Dec/22

កម្មវិធីផ្សាយ ថ្ងៃពុធ 07.12.2022

១–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយករឿងរបស់ Titan Prometheus មកបន្តរៀបរាប់​ព្រមទាំងរឿងរបស់ស្ត្រីដែលព្រះអគ្គីជប់ពីដីឥដ្ឋ Pandora​ និងប្រអប់នៃសេចក្ដីអាក្រក់និងទុក្ខវេទនា។ ២–សម្ភាសន៍របស់តំណាងនារីម្នាក់ជាមួយលោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី តួនាទីនារី​​ ក្នុងសង្គមនិងវប្បធម៌ខ្មែរដោយលើកយករឿងម្នាង​ឬជីនាងផ្ទះមកអធិប្បាយជាបន្ត។ ៣–«នាទីតន្ត្រី ឆ្កឹះយកពីយូធូប»​ ដែលនឹងជូនចម្រៀងឈ្មោះ A Whiter Shade of Pale របស់​វង់ Procol Harum ​ច្រៀងដោយ Gary Brooker ដែលចាកឋាននេះទៅហើយកាលពីដើមឆ្មាំ ២០២២ ​នេះពេលអាយុបាន​ ៧៦ ឆ្នាំ ។ ៤–«ពីនេះពីនោះ»Read More…

09Dec/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 06.12.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ឆ្លើយតបសំនួរអ្នកស្ដាប់ស្ដីពីធម៌ដែលជួបប្រចាំថ្ងៃនិងបញ្ហាផ្សេងៗទៀត។ ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៨) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការប្រជែងគ្នារវាងស្ដេចសៀមនឹងស្ដេចយួនក្នុងការបង្ហាញពីបារមីរបស់ខ្លួនមកលើកម្ពុជា។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៦ ​អានដោយសានសុវិទ្យ ​យកមកផ្សាយឡើងវិញ។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Goodbye My Love» ​ច្រៀងដោយ TeresaRead More…

07Dec/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 05.12 .2022

១ – នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​១៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២ – «នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងបន្តនិយាយពីមេធាវីការពារក្ដីឲ្យខ្មែរអ្នកជាលោក ​ជុងជូងី ដែលបានសម្រេចចិត្តចូលបក្សភ្លើងទៀនវិញ ដោយបោះបង់មុខរបរជាមេធាវីនៅកម្ពុជាព្រោះតស៊ូក្ដីមិនឈ្នះពួកអ្នកកាន់អំណាចសោះដោយសារតុលាការមិនយុត្តិធម៌។ ៣ – «នាទីតន្ត្រី » សូមជូនចម្រៀងิបារាំងសែសមួយបទ ឈ្មោះ «Capri C’est Fini» ច្រៀងដោយRead More…

04Dec/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 04.12.2022

១​ — «នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ១០ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។ ២ – ​និទានអារ៉ាប់សូមជូនវគ្គទី ៥៩(ក) ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តបញ្ចប់រឿងក្ដីស្នេហាដ៏សែនខ្លោចផ្សារបស់ព្រះអង្គម្ចាស់ពែរ្ស៍ និងព្រះនាងសេមសេល នីហារ ស្នំឯកស៊ុល្តង់ហារុនអាល់រ៉ាស្ហិត​នៃប្រទេសអ៊ីរ៉ាក់។ ៣ – «នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Pop BalladRead More…

03Dec/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 03.12.2022

សេចក្ដីជូនដំណឹង៖ កម្មវិធីផ្សាយថ្ងៃសៅរ៍នេះ យករបស់ថ្ងៃសៅរ៍ ២៦​ វិច្ឆិកា ២០២២ មកចាក់ផ្សាយឡើងវិញ ព្រោះបញ្ហាបច្ចេកទេសនិងបុគ្គលិក (សានសុវិទ្យ) ១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីជំនឿលើព្រះ​តើព្រះមានប៉ុន្មានអង្គ។ ២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះមកស្គាល់ទីតង់​Prometheusអ្នកប្រទានភ្លើងឲ្យមនុស្សលោក។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់សីហនុក្នុងការអំពាវនាវឲ្យមានកងទ័ពរំដោះប្រឆាំងសាធារណរដ្ឋខ្មែរ ដែលនឹងរួមមានយួនយៀកកុង-យៀកណាមខាងជើងផង។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរបស់ Elvis Presley កាលពីឆ្នាំ​១៩៦០ ឈ្មោះ​«It’s Now orRead More…

02Dec/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 02.12.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ១៦ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–សម្ភាសន៍របស់តំណាងនារីម្នាក់ជាមួយលោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី តួនាទីនារី​​ ក្នុងសង្គមនិងវប្បធម៌ខ្មែរដោយលើកយករឿងម្នាង​ឬជីនាងផ្ទះមកអធិប្បាយ​ ភាគបញ្ចប់។ ៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងបារាំងមួយបទ​​ ឈ្មោះ Parlez-Moi d’Amour ច្រៀងដោយ Tatiana Eva-Marie និងប្រគុំតន្ត្រីដោយវង់ Avalon Jazz Band។ ៤–«ពីនេះពីនោះ» ចិនបះប្រឆាំងនយោបាយកូវិដ-១៩​របស់ ស៊ីជិនពិង។

01Dec/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 01.12.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «លែងជឿព្រះ ព្រោះព្រះអត់ជួយ» និងឆ្លើយសំនួរស្ដីពីចំណូលចិត្តខ្មែរសព្វថ្ងៃរឿងធ្វើពិធីក្រុងពាលីក្នុងគ្រប់ឱកាស។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពី ភាសិតដែលថាធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ​ដោយបានលើកយកបទពិសោធន៍ផ្ទាល់ខ្លួនសម័យខ្មែរក្រហម​និងសម័យសាធារណរដ្ឋខ្មែរ​មកជំរាប។ ៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៦០ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «A Whiter Shade of Pale» របស់វង់តន្ត្រីអង់គ្លេស Procol HarumRead More…